Chủ Nhật, 1 tháng 9, 2013

បឋមាវិភត្តិ


១-បឋមាវិភត្តិ

បទនាមនាមដែលប្រកបផ្សំនឹងបឋមាវិភត្តិ ត្រង់ដែលប្រែថា «រី» ជាបទប្រធាន មានអត្ថ៤យ៉ាងគឺៈ
១) បើមិនមានអខ្យាតកិរិយា ឬកិតកិរិយាទទួលទេ, ហៅថា លិង្គត្ថលិង្គត្ថបឋមា
ឧ. ភិក្ខុនោ ចីវរំ។ (ប្រែ) ចីវរំ រីចីវរ ភិក្ខុនោ នៃភិក្ខុ។
(សម្ព័ន្ធ) ភិក្ខុនោ សាមិសម្ពន្ធៈ ក្នុងចីវរំ ៗលិង្គត្ថៈ។
២) ដែលមានអាខ្យាតកិរិយា ឬមានកិតកិរិយាទទួល, បើជាកត្តុវាចកៈ ហៅថា សយកត្តាសយកត្តុបឋមា សម្ព័ន្ធចូលនឹងកិរិយា។
ឧ. ភិក្ខុនោ ចីវរំ អត្ថិ។ (ប្រែ) ចីវរំ រីចីវរ ភិក្ខុនោ របស់ភិក្ខុ អត្ថិ មាន។
(សម្ព័ន្ធ) ចីវរំ សយកត្តា ក្នុងអត្ថិ ៗ អាខ្យាតបទកត្តុវាចកៈ, ភិក្ខុនោ សាមិសម្ពន្ធៈ ក្នុងចីវរំ។
៣) បើជាហេតុកត្តុវាចកៈ ហៅថា​ ហេតុកត្តា ហេតុកត្តុបឋមា សម្ពន្ធចូលនឹងកិរិយា។
ឧ. មាតា បុត្តំ ជានេតិ។ (ប្រែ) មាតា រីមាតា បុត្តំ ញ៉ាំងកូន ជានាតិ ឲ្យកើត។


Không có nhận xét nào:

Đăng nhận xét